បន្តស្លាប់ម្នាក់ទៀតហើយ ករណីផ្ទុះធុងហ្គាសនៅកំពង់សោមម្សិលមិញ

Share

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​ បន្ទាប់​ពី​សំឡេង​ផ្ទុះ​លាន់​កក្រើក​ប្រៀប​ដូច​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​B-៥២ បុរស​ម្នាក់​ជា​គ្រូបង្រៀន​ផ្នែក​រោង​ជាង និង​ជួសជុល​រថយន្តនៃ​សាលា​ដុន​បូ​ស្កូបាន​ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង ​ដោយ​រាង​កាយ​ដាច់​ជា​បំណែក​ៗ និង​សិស្ស​ប្រុសចំនួន​៧​នាក់​ផ្សេង​ទៀត បាន​រង​របួស ធ្ងន់ ​និង​ស្រាល ។ នេះ​គឺជា​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គា​ស​ផ្សារ កាលពី​វេលា​ម៉ោង​០២ និង​១០​នាទី​ថ្ងៃ​ទី​៧ មិថុនា ស្ថិត​​ក្នុង​ក្រុម​១៨ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សាលា​បច្ចេកទេស​ដុន​បូ​ស្កូ​ មាន​ទីតាំងស្ថិត​នៅ​ក្នុង​ក្រុម​១៨​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះសីហនុ មាន​ករណី​ផ្ទុះ​ធុង​ហ្គា​ស​នៅ​រោង​ជាងក្រឡឹង​មួយ​កន្លែង​ក្នុង​សាលា​នេះ​ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​បែក​សាកសព​ខ្ទេចខ្ទី​ និង​មនុស្ស​៧​នាក់​ផ្សេង​ទៀត​រង​របួស ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សេង

សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ប្រធាន​ផ្នែក​ជាងក្រឡឹង​មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​ជួល​ក្រុម​១០ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ។

សមត្ថកិច្ច​ឱ្យ​ដឹង​បន្ថែម​ថា ចំណែក​អ្នក​របួស​ទាំង​៧​នាក់​មាន​ម្នាក់​របួសធ្ងន់៖ ១-​ឈ្មោះ អៀង សុធា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ជំនាញ​រថយន្ត ។ ២-​ឈ្មោះ ជុំ វណ្ណ​ជិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជំនាញ​រថយន្ត (​របួសធ្ងន់​) ។ ៣-​ឈ្មោះ នូ​ច វ​ណ្ណា ភេទ​ប្រស អាយុ​៣០​ឆ្នាំ មុខរបរ​គ្រូ​ផ្នែក​មេកានិច ។ ៤-​ឈ្មោះ សយ គឹ​ម​ហ៊ូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ផ្នែក​មេកានិច ។ ៥-​ឈ្មោះ ស្ងួន សារ​ត្ន័ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ផ្នែក​មេកានិច ។ ៦-​ឈ្មោះ ម៉ួ​ង វ​ណ្ណះ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ផ្នែក​មេកានិច ។ ៧-​ឈ្មោះ ម៉ី សុភា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ ផ្នែក​មេកានិច ។

ក្រៅពី​មាន​អ្នក​របួស​ និង​ស្លាប់​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ ក៏​បណ្តាល​ឱ្យ​ខូចខាត​សំភារ​រោង​ជាង​ជា​ច្រើន​ផង​ដែរ ។ ករណី​នេះ ​សមត្ថកិច្ច​ជំនាញ​កំពុង​សហការ​គ្នា​ពិនិត្យ​កន្លែង​កើតហេតុ និង​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​បង្ក​ឱ្យ​ផ្ទុះ​ធុង​ហ្គា​ស់​ដែល​ផ្ទុក​កម្លាំង​ហ្គា​ស​ដ៏​ខ្លាំង​នេះ ។

ដោយឡែក​ យោង​តាម​ប្រភព​សិស្សសាលា​ម្នាក់​បាន​អះអាង​ថា នៅ​មុន​កើតហេតុ​ លោកគ្រូ (​លោក សេង សា​រ៉ាត់​) បាន​បង្រៀន​សិស្ស​ជា​ច្រើន​នាក់ រហូត​ដល់​ម៉ោង​កើតហេតុ សិស្សសាលា​មួយ​ចំនួន​បាន​ដើរ​ចេញពី​កន្លែង​រៀន​ទៅ​ហើយ នៅ​សល់​តែ​សិស្ស​ប៉ុន្មាន​នាក់​​ប៉ុណ្ណោះ ប៉ុន្តែ​ពុំ​ដឹង​យ៉ាងម៉េច ស្រាប់តែ​ផ្ទុះ​ធុង​ហ្គា​ស​លាន់​​កក្រើក​ដី ផ្អើល​អស់​មនុស្ស​ម្នា​ទាំងឡាយ​ ដែល​នៅ​ជុំវិញ​កន្លែង​កើតហេតុ ។

សាលា​ដុន​បូ​ស្កូ​ ជា​សាលា​បណ្តុះបណ្តាល​មុខ​ជំនាញ​ជា​ច្រើន​ដល់​យុវជន​ខ្មែរ​ទាំងប្រុស ទាំងស្រី ដែល​មិន​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​នៅ​តាម​មហាវិទ្យាល័យ​នានា ដោយសារ​តែ​ជីវភាព​នៅ​មាន​កម្រិត ។ ការ​កើត​ហេតុ​គួរ​ឱ្យ​រន្ធត់​នេះ​ គឺ​មាន​តែ​ការ​ចូលរួម​មរណទុក្ខ​ក្រៀមក្រំ​បំផុត​ ចំពោះ​គ្រូ​ជាងក្រឡឹង ដែល​បាន​ស្លាប់​ទៅ​ពេល​កំពុង​បំពេញការងារ ៕

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
ជនរងគ្រោះដែលបានស្លាប់
រូបភាពក្នុងថ្ងៃកើតហេតុ
ជនរងគ្រោះដែលបានស្លាប់ និងកូនៗ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
ជនរងគ្រោះដែលបានស្លាប់ និងគ្រួសារ
Facebook Comments

Share