Marcelo ថា​ Ronaldo ចង់ចេញពី​ Real Madrid មិនមែនមកពី​Neymar​ ទេ

Share

អេស្ប៉ាញ៖ កីឡាករ Marcelo បានបង្ហើបថា Neymar នឹងមកលេងនៅទឹកដី Santiago Bernabeu នៅថ្ងៃណាមួយ ហើយរូបគេថែមទាំងថា Cristiano Ronaldo មិនមែនចង់ចេញពីក្លិប ដោយសារតែរឿងមួយនេះឡើយ។

ខ្សែការពារស្លាបសញ្ជាតិប្រេស៊ីលរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា Real Madrid តែងតែមានសមត្ថភាព អាចទាក់ទាញកីឡាករល្អៗ មកលេងឲ្យក្លិបបាន។ ដូច្នេះមិនយូរមិនឆាប់ទេ Neymar គង់តែក្លាយជាកីឡាករក្រុមអធិរាជសមួយនេះជាមិនខាន។

កីឡាករ Neymar និង Marcelo

យ៉ាងណាមិញ Marcelo បាននិយាយថា រឿងដែល Neymar អាចនឹងមកលេងនៅ Real Madrid មិនមែនជាហេតុផលដែលធ្វើឲ្យ Ronaldo ចង់ចាកចេញទេ។

កីឡាករវ័យ៣០ឆ្នាំរូបនេះ បាននិយាយថា មិត្តរួមក្រុមទាំងអស់ចង់ឲ្យ Ronaldo បន្តអាជីពជាមួយក្លិប ហើយរួមនឹងពេលនេះដែរ ពួកគេក៏ចង់ឲ្យ Neymar មកលេងនៅទឹកដី Santiago Bernabeu ដែរ។

កីឡាករ Ronaldo និង Marcelo

គួរឲ្យដឹងថា កាលពីថ្មីៗនេះ ព័ត៌មានជាច្រើនបានចុះផ្សាយថា កីឡាករ Neymar អាចនឹងត្រលប់ទៅលេងនៅក្របខ័ណ្ឌ La Liga វិញ ហើយក្លិបដែលសាកសមនឹងរូបគេបំផុតនោះគឺ Real Madrid ដោយព័ត៌មាននេះបានធ្វើឲ្យ Ronaldo មានការអាក់អន់ស្រពន់ចិត្ត នឹងបង្ហើបថាខ្លួនអាចនឹងចាកចេញពីទឹកដី Santiago Bernabeu បើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលនោះមកលេងឲ្យក្លិបមែន៕

កីឡាករ Ronaldo និង Neymar

ប្រភព៖ Khmerload

Facebook Comments

Share