៥ចំណុចនេះ ដែលអ្នកធ្លាប់ជឿថាសូកូឡា…

Share

សូកូឡាជាអាហារសម្រន់ដែលពេញនិយមបំផុតរបស់យើងគ្រប់គ្នា។ វាធ្វើឱ្យយើងមានអារម្មណ៍ល្អប្រសើរឡើងបានឆាប់រហ័ស។ ហើយបច្ចុប្បន្ននេះសូកូឡាកំពុងប្រើប្រាស់ជាទម្រង់បង្អែមផ្សេងៗខុសប្លែកពីគ្នា។ អាចនិយាយបានថាវាមានសារៈសំខាន់ផ្សេងៗដែលមានតួនាទីធ្វើឱ្យរបៀបរស់នៅដែលមានសុខភាពល្អ។ យ៉ាងណាក៏ដោយគឺមានការជឿតៗគ្នាមកជាច្រើនអំពីសូកូឡាដែលទាក់ទងជាមួយរសជាតិដ៏ឆ្ងាញ់នេះ។ ៥ចំណុចខាងក្រោមនេះអំពីសូកូឡាបានអ្នកជឿមកតគ្នាមកហើយអ្នកមិនគួរជឿវាតទៀតឡើយ។

រូបដំណាង

១. ការជឿថា សូកូឡាខ្វះអត្ថប្រយោជន៍ចំពោះសុខភាព

សូកូឡាមានសារធាតុសម្បូរទៅដោយប្រភព អុកស៊ីដកម្ម (សារធាតុកំចាត់ជាតិពុល), ម៉ាញ៉េស្យូម និងស័ង្កសី។ រួមមាន អ៊ីយ៉ុង (រក្សាកម្រិតធម្មតានៃអាស៊ីតក្នុងខ្លួន) កាល់ស្យូម (ជាសារធាតុរ៉ែផ្នែកសំខាន់នៃឆ្អឹង និងធ្មេញ) និងប្រូតេអ៊ីន (សារធាតុសម្រាប់ការលូតលាស់ និងសារធាតុចិញ្ចឹម) ដែលជួយបញ្ចុះនិងទប់ស្កាត់ជាតិស្ករក្នុងឈាម។ វេជ្ជបណ្ឌិត អេនចូ ស៊ូដ (Dr.Anju Sood) អ្នកជំនាញអាហាររូបត្ថម្ភនៅឥណ្ឌា បានយល់ស្របដែរថា “សូកូឡាខ្មៅមានអត្ថប្រយោជន៍ចំពោះសុខភាព ការពារអុកស៊ីដកម្ម។ បរិភោគសូកូឡាខ្មៅក្នុងកម្រិតមធ្យមអាចជួយរក្សាសម្ពាធឈាមនិងចលនាបេះដូងឱ្យមានសុខភាពល្អទៀតផង”។

រូបដំណាង

២. ការជឿថា សូកូឡាជាមូលហេតុឱ្យកើតមុន

ចូលមកដល់ការនិយាយអំពីសុខភាពស្បែកវិញម្តង របបអាហាររបស់យើងដើរតួយ៉ាងសំខាន់ណាស់។ ដូចវេជ្ជបណ្ឌិត អេនចូ ស៊ូដ (Anjo Sood) បានឱ្យដឹងថា “សូកូឡាអាចជាមូលហេតុបណ្តាលឲ្យឡើងមុនបាន ក៏ព្រោះតែសារធាតុខ្លាញ់ក្នុងនោះប៉ុណ្ណោះ  មិនមែនកើតឡើងពីសូកូឡាទាំងស្រុងទេ ហើយក៏អាស្រ័យទៅលើប្រភេទនៃស្បែកផងដែរ”។ អ្វីដែលអាចជឿជាក់បាននោះគឺ មកពីការទទួលទានអាហារដែលមានសារជាតិខ្លាញ់ច្រើនពេក ជាមូលហេតុធ្វើឱ្យកើតមុនលើស្បែករបស់អ្នក។

រូបដំណាង

៣. ការជឿថា សូកូឡាជាមូលហេតុធ្វើឱ្យឡើងទង្ងន់

សូកូឡាមិនមែនជាហេតុផលចម្បងនៅពីក្រោយមូលហេតុដែលធ្វើឱ្យឡើងទង្ងន់នោះទេ។ វេជ្ជបណ្ឌិត អេនចូ ស៊ូដ (Anjo Sood)បាននិយាយថា “អ្វីដែលអ្នកបរិភោគក្នុងកម្រិតមធ្បម  មិនអាចបណ្តាលឱ្យប៉ះពាល់សុខភាព និងឡើងទង្ងន់នោះទេ។ វារឹតតែគ្មានបញ្ហាអ្វីទៀតក្នុងការទទួលទានសូកូឡា បើអ្នកបរិភោគវាក្នុងកម្រិតមធ្យម”។

រូបដំណាង

៤. ការជឿថា សូកូឡាជាមូលហេតុធ្វើឱ្យឈឺក្បាល

សូកូឡាត្រូវបានគេមើលឃើញជាញឹកញាប់ថាជាមុខសញ្ញាធ្វើឱ្យមានអាការៈឈឺក្បាល។ ប៉ុន្តែឆ្លងកាត់ការសិក្សាស្រាវជ្រាវផ្សេងៗគ្នាមក គេបានរកឃើញថាវាគ្មានអ្វីទាក់ទងគ្នាឡើយ។  វេជ្ជបណ្ឌិត អេនចូ ស៊ូដ (Anjo Sood) បានឱ្យដឹងថែមទៀតថា “អាការៈឈឺក្បាល និងទទួលទានសូកូឡា មិនមានជាអ្វីទាក់ទងគ្នានោះទេ។  បើអ្នកងាយមានអាការៈឈឺក្បាល វាអាចធ្វើឱ្យកើតឡើងបាន ប៉ុន្តែក្រៅពីនេះហ្នឹងគ្មានបញ្ហានោះទេ”។

រូបដំណាង

៥. ការជឿថា សូកូឡា ស គឺជាសូកូឡា

សូកូឡា ស វាមិនមែនជាសូកូឡានោះទេ។ វាត្រូវបានគេស្គាល់ថាគឺជាបង្អែមដែលធ្វើមកពី ប័រកាកាវ, ទឹកដោះគោ និងវ៉ានីយ៍ឡា។

រូបដំណាង

អ្នកដែលចូលចិត្តសូកូឡា អាចសប្បាយចិត្ត និងបណ្តោយតាមចិត្តដែលចង់ញ៊ាំបាន តែត្រូវចាំថាក្នុងកម្រិតធម្យម៕
ប្រភព៖ khmerload

Facebook Comments

Share