ប្រទេសដែលមានសុវត្ថិភាពជាងគេបំផុតនៅលើពិភពលោក

Share

បរទេស៖ នៅពេលដែលវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ឬ IEP បញ្ចេញរបាយការណ៍របស់គេដំបូងនៅដើមខែមិថុនានេះ លទ្ធផលដែលទទួលបានគឺមើលទៅដូចជាមិនល្អសម្រាប់ពិភពលោកនោះទេ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សន្តិភាពជុំវិញពិភពលោកបានថយចុះ ០.២៧% តិចជាងឆ្នាំមុន ហើយការថយចុះនេះបានបន្តធ្លាក់ ២.៣៨% មកតាំងពីឆ្នាំ ២០០៨មកម្ល៉េះ។ សន្តិភាពនៅក្នុងសហរដ្ឋអាមេរិកបានបន្តធ្លាក់ ២ឆ្នាំជាប់ៗគ្នា ដែលនាំឲ្យប្រទេសនេះធ្លាក់នៅក្នុងចំណាត់ថ្នាក់ទី១២១ នៅក្នុងចំណោមប្រទេសទាំង១៦៣ប្រទេសក្នុងបញ្ជីនេះ។

ទោះជាយ៉ាងណាក៏ដោយ តំបន់អាមេរិកខាងជើងទាំងស្រុងនៅតែក្លាយជាតំបន់ដែលមានសុខសន្តិភាពជាងគេទី២ដដែល ដោយសារប្រទេសកាណាដាមានចំណាត់ថ្នាក់ខ្ពស់ខ្លាំងណាស់ បើមើលទៅលើសុខសន្តិភាពនៃប្រទេសនេះ។

កាណាដា

ប្រទេសសុីរីនៅតែជាប់ឈ្មោះជាប្រទេសដែលមានសុខសន្តិភាពខ្សោយជាងគេ ៥ឆ្នាំជាប់ៗគ្នា។ ក៏ប៉ុន្តែថ្មីៗនេះគេអាចឃើញមានការរីកចំរើនខ្លះសម្រាប់ស្ថានភាពក្នុងប្រទេសសុីរីដោយសារ ការធ្លាក់ឥទ្ធិពលនៃក្រុមភេរវកម្ម ISIS។

ប្រទេសអុីរ៉ាក់បានឡើងចំណាត់ថ្នាក់នៅក្នុងបញ្ជីបន្តិច ដោយសារគេកំពុងងើបពីសង្គ្រាម។ ទោះជាយ៉ាងណាក៏ដោយ តំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង នៅតែបន្តក្លាយជាតំបន់ដែលមានសុខសន្តិភាពខ្សោយជាងគេដដែល។

អុីរ៉ាក់

ចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ បាននាំឲ្យមានការផ្លាស់ប្ដូរតំបន់នៃជម្លោះចេញពីតំបន់អឺរ៉ុប ហើយដែលនាំឲ្យតំបន់នេះក្លាយជាតំបន់ដែលមានសុខសន្តិភាពជាងគេបន្តមកដល់បច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ សុខសន្តិភាពនៅក្នុងតំបន់នេះបានបន្តធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នាមកហើយ ដោយសារមានអស្ថេរភាពនយោបាយ។

គេដាក់ពិន្ទុ Global Peace Index ឬ GPI ទៅលើសុខសន្តិសុខរបស់ប្រទេសនីមួយៗ ដោយមើលទៅលើសន្តិសុខសង្គម និងសុវត្ថិភាព វិវាទក្នុងស្រុកនិងក្រៅស្រុក និងថាតើប្រទេសនោះចំណាយប្រាក់យ៉ាងណាទៅលើការបង្កើតកងទ័ព៕

ខាងក្រោមជាប្រទេសដែលមានសុខសន្តិភាពជាងគេក្នុងលោកទាំង២៥ ហើយប្រទេសដែលមាន GPI កាន់តែទាប គឺជាប្រទេសដែលមានសុខសន្តិភាពកាន់តែខ្លាំង៖ 

២៥. ម៉ាឡេសុី GPI៖ ១.៦១៩

ម៉ាឡេសុី

២៤. រូម៉ានី GPI៖ ១.៥៩៦

រូម៉ានី

២៣. ហូឡង់ GPI៖ ១.៥៧៤

ហូឡង់

២២. ស្លូវ៉ាគី GPI៖ ១.៥៦៨

ស្លូវ៉ាគី

២១. បែលហ្សិក GPI៖ ១.៥៦

បែលហ្សិក

២០. ម៉ូរីស GPI៖ ១.៥៤៨

ម៉ូរីស

១៩. ប៊ូតាន GPI៖ ១.៥៤៥

ប៊ូតាន

១៧. ហុងគ្រី GPI៖ ១.៥៣១

ហុងគ្រី

១៧ស្ទួន អាល្លឺម៉ង់ GPI៖ ១.៥៣១

អាល្លឺម៉ង់

១៦. ន័រវែស GPI៖ ១.៥១៩

ន័រវែស

១៥. ហ្វាំងឡង់ GPI៖ ១.៥០៦

ហ្វាំងឡង់

១៤. ស៊ុយអែត GPI៖ ១.៥០២

ស៊ុយអែត

១៣. អូស្ត្រាលី GPI៖ ១.៤៣៥

អូស្ត្រាលី

១២. ស្វីស GPI៖ ១.៤០៧

ស្វីស

១១. ស្លូវេនី GPI៖ ១.៣៩៦

ស្លូវេនី

១០. អៀរឡង់ GPI៖ ១.៣៩៣

អៀរឡង់

៩. ជប៉ុន GPI៖ ១.៣៩១

ជប៉ុន

៨. សឹង្ហបុរី GPI៖ ១.៣៨២

សឹង្ហបុរី

៧. សាធារណរដ្ឋឆែក GPI៖ ១.៣៨១

សាធារណរដ្ឋឆែក

៦. កាណាដា GPI៖ ១.៣៧២

កាណាដា

៥. ដាណឺម៉ាក GPI៖ ១.៣៥៣

ដាណឺម៉ាក

៤. ព័រទុយហ្គាល់ GPI៖ ១.៣១៨

ព័រទុយហ្គាល់

៣. អូទ្រីស ​GPI៖ ១.២៧៤

អូទ្រីស

២. នូវែលសេឡង់ GPI៖ ១.១៩២

នូវែលសេឡង់

១. អុីស្លង់ GPI៖ ១.០៩៦

អុីស្លង់

ប្រភព៖ khmerload

Facebook Comments

Share