វិធីនេះអាចជួយឲ្យរូបអាក្រាតកាយរបស់អ្នកមិនបែកធ្លាយ

Share

បរទេស៖  បើសិនជាអ្នកមិនចង់ឲ្យរូបភាពអាក្រាតកាយ ត្រូវបានអ្នកដទៃយកទៅបង្ហោះទេនោះ  ដំណោះស្រាយមួយដែលហ្វេសប៊ុកបានលើកឡើងគឺ អ្នកបញ្ជូនរូបអាក្រាតរបស់អ្នកទៅកាន់ហ្វេសប៊ុកជាមុនសិន ដើម្បីអាចឱ្យហ្វេសប៊ុកសម្គាល់ទុក និងទប់ស្កាត់រូបទាំងនោះបាន។

បច្ចេកវិទ្យាស្រដៀងគ្នានេះក៏ត្រូវបាន គេប្រើដើម្បីទប់ស្កាត់រូបភាពផ្សេងៗ ដែលបង្ហាញអំពីការបៀតបៀនទៅលើកុមារផងដែរ។

រូបតំណាង

ហ្វេសប៊ុកបាននិងកំពុងធ្វើការសាកល្បងមុខងារថ្មីនេះក្នុងប្រទេសអូស្ត្រាលីជាយូរមកហើយ  ហើយគេក៏កំពុងពង្រីកការសាកល្បងនេះទៅកាន់ប្រទេសផ្សេងទៀតដូចជា កាណាដា អាមេរិក និងអង់គ្លេសផងដែរ។ ទោះយ៉ាងណា ហ្វេសប៊ុកមិនទាន់បានបញ្ចេញពីលទ្ធផលនៃការសាកល្បងនៅក្នុងប្រទេសអូស្ត្រាលីនៅឡើយទេ ហើយការធ្វើបែបនេះនឹងនាំឲ្យមានភាពប្រថុយប្រថានខ្លាំងណាស់។

រូបតំណាង

តើអ្នកនឹងផ្ញើរូបអាក្រាតរបស់អ្នកទៅកាន់ហ្វេសប៊ុកដែរទេ? ហើយតើអ្នកនឹងអាចប្រាកដទេថារូបរបស់អ្នកនឹងត្រូវបានគេថែរក្សាយ៉ាងហ្មត់ចត់  និងមិនមានការចែកចាយ?

ដំណោះស្រាយដែលហ្វេសប៊ុកបានលើកឡើងគឺ បើសិនជាអ្នកគិតថារូបអាក្រាតរបស់អ្នកណាមួយ ត្រូវបានកាន់កាប់ដោយអ្នកដទៃ អ្នកគួរតែទាក់ទងទៅភ្នាក់ងារមួយដែលសហការជាមួយហ្វេសប៊ុក រួចគេនឹងប្រាប់ពីជំហ៊ានដែលអ្នកអាចបង្ហោះរូបភាពនោះ  រួចគេនឹងធ្វើការទប់ស្កាត់មិនឲ្យមានការបង្ហោះរូបភាពទាំងនោះបាន។

រូបតំណាង

អ្នកតំណាងឱ្យក្រុមហ៊ុនហ្វេសប៊ុកម្នាក់បាននិយាយថា រូបភាពរបស់អ្នកនឹងត្រូវបានពិនិត្យដោយអ្នកជំនាញមួយក្រុម ដែលមានចំនួនប្រហែលជា ៥នាក់តែប៉ុណ្ណោះ។

ក្រោយពិនិត្យរួច គេនឹងដាក់លេខសម្ងាត់សម្គាល់មួយទៅកាន់រូបភាពនោះ បន្ទាប់មករូបភាពទាំងឡាយណាដែលមានលេខសម្ងាត់ដូចគ្នា នឹងត្រូវបានគេទប់ស្កាត់ និងលុបចេញពីបណ្ដាញសង្គមផ្សេងៗដូចជា Facebook  Instagram  និង Messenger ជាដើម។

គេក៏បានបន្ថែមទៀតថា គេនឹងមិនរក្សាទុករូបអាក្រាតរបស់អ្នកនោះទេ ក្រោយពេលដាក់លេខសម្ងាត់រួច៕
ប្រភព៖ khmerload

Facebook Comments

Share